តៃវ៉ាន់៖ តារាសម្ដែងតៃវ៉ាន់ នាង Betty Ting Pei បានសារភាព នៅក្នុងទូរទស្សន៍ ខណៈពេលដែលធ្វើបទសំភាសន៍ថា លោក Bruce Lee (ប្រជាជនខ្មែរ តែងតែ ហៅគាត់ថា លោក លី ស៊ាវឡុង) បានស្លាប់នៅក្នុងផ្ទះគាត់ កាលពី៤១ឆ្នាំមុន។ គួរបញ្ជាក់ថា លោក លីស៊ាវឡុង បានស្លាប់ នៅពេលដែល គាត់មានវ័យ ៣២ឆ្នាំ នៅទីក្រុងហុងកុង កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៧៣ ដោយមូលហេតុនៃ ការស្លាប់ របស់គាត់ នៅតែជាអាថ៌កំបាំង និងនាំគ្នានិយាយមកដល់សព្វថ្ងៃនេះ។ ជួបជាមួយនឹង តារាស្រីតៃវ៉ាន់ខាងលើ ដែលនាពេលនេះមានវ័យ ៦៧ឆ្នាំទៅហើយនោះ បានឲ្យដឹងថា ជាច្រើនឆ្នាំមកហើយ ដែលរាល់ពេលធ្វើបទសំភាសន៍ នាងតែងតែរក្សាទុកនូវអាថ៌កំបាំង មួយនេះដោយចេតនា។
Post a Comment